តាកែវ៖ ព្រឹកថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ក្រុមការងារយេនឌ័រ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ
តំណាងលោកស្រីឧត្ដមសេនីយ៍ត្រី ហ៊ាង ឆវី មេបញ្ជាការរង និងជាប្រធានក្រុមការងារយេនឌ័រ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះសួរសុខទុក្ខលោកស្រីអនុសេនីយ៍ត្រី សួង ចន្ទី និងលោកស្រីព្រឹន្ទបាលឯក អ៊ន វិត មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ ដែលទើបតែសម្រាលកូន និងបាននាំយកនូវគ្រឿងឧបភោគបរិភោគ រួមនិងថវិកាដោយម្នាក់ៗទទួលបានចំនួន ១.០០០.០០០៛ ផងដែរដើម្បីជាការជួយសម្រាលបន្ទុកដល់ក្រុមគ្រួសារ ។