ព្រះសីហនុ៖ ព្រឹកថ្ងៃច័ន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ក្រុមការងារយេនឌ័រ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ
តំណាងលោកស្រីឧត្ដមសេនីយ៍ត្រី ហ៊ាង ឆវី មេបញ្ជាការរង និងជាប្រធានក្រុមការងារយេនឌ័រ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះសួរសុខទុក្ខលោកស្រី អនុសេនីយ៍ត្រី សូត្រ ឡុញ មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលទើបសម្រាលកូនក្នុងពេលថ្មីៗនេះ និងបាននាំយកនូវថវិកាចំនួន ១.០០០.០០០រៀល រួមទាំងផ្លែឈើ និងទឹកដោះគោឆៅជូនដល់លោកស្រីផងដែរ ។