តាកែវ៖ នៅវេលាម៉ោង ១៩និង ០០នាទីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ កំលាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងរក្សាទុកសារធាតុញៀនដោយខុសច្បាប់នៅចំនុចភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ៖
១.ឈ្មោះ ដុំ កប ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរមិនពិតប្រាដក រស់នៅភូមិឃុំកើតហេតុ
២.ឈ្មោះ ដុំ ប្រុស ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង្គររាជ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ។
៣.ឈ្មោះ នួន វាសនា ភេទស្រី អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុ
កម្លាំងបានដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាចំនួន ០៣កញ្ចប់ ទំងន់៥,២៤ ក្រាម
-ទូរស័ព្ទចំនួន ០៣គ្រឿង សម្ភារៈវេចខ្ចប់ និងសេពគ្រឿងញៀនមួយចំនួនទៀត។
– ម៉ូតូចំនួន ០១ គ្រឿង
-ប្រាក់រៀលចំនួន ១៥ម៉ឺនរៀល ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានការិយាល័យ ជំនាញកសាងសំនុំរឿងបញ្ជូនទៅសាលាតំបូងខេត្ត ។