ព្រៃវែង៖ នៅវេលាម៉ោង ៩ និង៣០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ក្រោមបញ្ជាផ្ទាល់របស់លោកឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង កម្លាំងមន្ទីរយុត្តិធម៌
សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរត៍ ដឹកនាំដោយលោកវរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ ចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅចំនុចភូមិ០៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យ៉ិន ថុង ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរកម្ពុជាក្រោម រស់នៅភូមិ០៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង
កម្លាំងបានចាប់យកវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សចំនួន ០៤កញ្ចប់តូច ទំងន់ ០,៤៥ ក្រាម
– ទូរស័ព្ទចំនួន ០១គ្រឿង
– កញ្ឆាក្រៀមចំនួន ០១កញ្ចប់តូច
– ឧបករណ៍ជក់ថ្នាំ ០២សម្រាប់
– ឧបករណ៍សម្រាប់ជក់កញ្ឆា ០១សម្រាប់
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពុងបន្តនីតិវិធី ។