កំពង់ស្ពឺ៖ ព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ឯក ភួង ស៊ីភិន
មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារពិធីបិទលំហាត់នាគមាស (កម្ពុជា-ចិន)។ ពិធីនេះមានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ទោ ណឹម សុវិសាល នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកមេបញ្ជាការរងខេត្ត លោកនាយរងសេនាធិការដ្ឋាន លោកប្រធានមន្ទីរ មេបញ្ជាការកងអនុសេនាធំចល័តលេខ២៣ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក លោកប្រធានស្នាក់ការសន្តិសុខខេត្ត ដែលជាមេគោលដៅការពារ ដើម្បីទទួលផែនការ ការពារសន្តិសុខ ក្នុងពិធីបិទលំហាត់នាគមាស ដែលនិងប្រព្រឹត្តទៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ខាងមុខ ។