You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំកម្លាំងប្រជុំធ្វើការណែនាំ និងផ្សព្វផ្សាយផែនការ ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំកម្លាំងប្រជុំធ្វើការណែនាំ និងផ្សព្វផ្សាយផែនការ ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់

រតនគិរីៈ នៅព្រឹកថ្ងៃអង្គារ៍ ១១កើត ខែចេត្រ ឆ្នាំរកា នព្វសក័ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តរតនគិរី តំណាង លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំកម្លាំងប្រជុំធ្វើការណែនាំ និងផ្សព្វផ្សាយផែនការ ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីបញ្ចុះបឋមសិលា នៅវត្តភូមិហ្វាំង ស្រុកវើនសៃ ខេត្តរតនគិរី ក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់ របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខ។