You are currently viewing កម្លាំងអាវុធហត្ថខេត្តព្រះសីហនុបញ្ជូនជនសង្ស័យ ០៨នាក់ទៅតុលាការ

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុបញ្ជូនជនសង្ស័យ ០៨នាក់ទៅតុលាការ

ព្រះសីហនុ៖ នៅវេលាម៉ោង ១០និង ០០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន

កងរាជអាវុធហត្ថខេត្តព្រះស៊ីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ០៨ នាក់ រួមនឹងវត្ថុតាង ដែលពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ថាជនសង្ស័យទាំង០៨នាក់នេះ កម្លាំងបានធ្វើការបង្ក្រាបជាបន្តបន្ទាប់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចហ្គេមបាញ់ត្រីឡាយអិន ស្ថិតនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងក្រោយកាល់តិច សាលាឆទៀន ស្ថិតនៅ ភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រួចបន្តសហការជាមួយកម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះបង្រ្កាបនៅភូមិត្រពាំងឈូក សង្កាត់កន្តោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៕