You are currently viewing មន្ត្រីកងរាជអាវុធហត្ថខេត្តរតនគិរីផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់

មន្ត្រីកងរាជអាវុធហត្ថខេត្តរតនគិរីផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់

រតនគិរី៖ នៅព្រឹកថ្ងៃពុធ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៨ លោកវរសេនីយ៍ទោ គិន វណ្ណា ប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តរតនគិរីរូមនិងកំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ និងមានការចូលរួមពីសំណាក់ លោក ម៉ា វិចិត្រ អភិបាលនៃគណ:អភិបាលស្រុក អូរយ៉ាដាវ បានចុះផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ៣ របស់រាជរដ្ឋាភិបាល និងការផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន នៅអនុវិទ្យាល័យសោមធំ ស្ថិតនៅក្នុងភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលមានលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចូលរួមចំនួន ៤១៥ នាក់ ក្នុងនោះ ស្រី២១៦ នាក់ ក្នុងពិធីនេះគណអធិបតីបានជូន ថវិកាមួយចំនួនដល់លោកគ្រូ អ្នកគ្រូ និងចែកជូន សៀវភៅ ប៊ិច ខ្មៅដៃ ដល់សិស្សានុសិស្ស ផងដែរ។