ព្រៃវែង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០១៨ លោកវរសេនីយ៍ឯក គីម ផានី មេបញ្ជាការរងទទួលការការងារយុតិ្តធម៌កងរាជអាវុធហត្ថខេត្តព្រៃវែងបានដឹកនាំកម្លាំងចុះផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ របស់រាជរដ្ឋាភិបាល និងការផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន នៅវិទ្យាល័យ ហ៊ុន សែន កំពង់ត្របែក ស្ថិតនៅក្នុងភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលមានលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចូលរួមចំនួន ២៥៧ នាក់។