You are currently viewing ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ

សៀមរាប៖ ព្រឹកថ្ងៃ​ព្រហស្បតិ៍ ១៣កើត ខែចេត្រ​ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា​ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថប្រចាំឆមាសទី១ ឆ្នាំ២០១៨ ។ ពិធីនេះក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង ស្រុក និងស្នាក់ការសន្តិសុខ ។