ភ្នំពេញ៖ អនុវត្តន៍តាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងស្នងការរង និងថ្នាក់ដឹកនាំការិយាល័យចំណុះ បានចុះមកជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកនូវសម្ភារៈ ថវិកាជូនដល់លោកវរសេនីយ៍ឯក ហូ គឹមលីន នាយរង ការិយាល័យបុគ្គលិក កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅលំនៅដ្ឋាន ព្រឹកថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨។