បាត់ដំបង៖ អនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រេទស និងអនុវត្តតាមបេសកកម្មរបស់កងរាជអាវុធហត្ថគឺ បង្ការ បង្ក្រាប និងសង្គ្រោះ ពិសេសយកចិត្តទុកដាក់លើបញ្ហាភូមិ/ឃុំ មានសុវត្ថិភាព ជាក់ស្តែងក្រោមបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបាត់ដំបង កម្លាំងការិយាល័យជំនាញបានចុះបង្ក្រាបករណីគ្រឿងញៀននៅវេលាម៉ោង ១០ និង១០ នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់៖
១.ឈ្មោះ តាំង សុខជា ភេទប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។
២.ឈ្មោះ ស្រី លាងផេង ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិរំចេក៤ សង្កាត់ រតនៈ ក្រុងបាត់ដំបង ។
៣.ឈ្មោះ សេង ភារ៉ា ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរពេទ្យធ្មេញ ទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
+វត្ថុតាងដកហូតរួមមាន៖
-ម៉ាទឹកកក០២កញ្ចប់ ទម្ងន់ ២,៥៣ក្រាម
-ម៉ូតូចំនួន ០១ គ្រឿង
-ទូរស័ព្ទចំនួន ០២ គ្រឿង
-រថយន្តចំនួន ០១ គ្រឿង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពុងបន្តនីតិវិធី។