កណ្តាល៖ នៅវេលាម៉ោង ១៣ និង០០នាទីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលបានចុះបង្ក្រាបករណីជួញដូរនូវសារធាតុញៀននៅចំណុចលើខ្នងប្រឡាយអុងកូ ស្ថិតក្នុងភូមិព្រែកត្រែង ឃុំសិត្បូរ ស្រុកស្អាង ខេត្តកណ្តាល ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រី រៃយ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិព្រែកត្រែង ឃុំសិត្បូរ ស្រុកស្អាង ខេត្តកណ្ដាល។
កម្លាំងបានចាប់យកវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកចំនួនតូច ០៣កញ្ចប់តូច) ទំងន់ ០,១៧ ក្រាម ។
-ប្រាក់រៀលចំនួន ៤០.០០០រៀល និង ប្រាក់ដុល្លាចំនួន ៥ដុល្លា ។
-ទូរស័ព្ទចំនួន ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។