You are currently viewing លោកវរសេនីយ៍ទោ ពក សាង ដឹកនាំក្រុមការងារចុះអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ដល់សិស្សានុសិស្ស

លោកវរសេនីយ៍ទោ ពក សាង ដឹកនាំក្រុមការងារចុះអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ដល់សិស្សានុសិស្ស

កណ្តាល៖ ព្រឹកថ្ងៃទី២៩ ​ខែមីនា​ ឆ្នាំ២០១៨ កម្លាំងមន្ទីយុត្តិធម៌កងរាជអាវុធហត្ថខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមុខកំពូល ដឹកនាំដោយលោកវរសេនីយ៍ទោ ពក សាង នាយរងសេនាធិការ ទទួល ការងារគ្រឿងញៀន បានចុះអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រឿងញៀន នៅវិទ្យាល័យ​ ជា​ ស៊ីម​ ស្ថិតក្នុងភូមិព្រែកអញ្ចាញ​ ឃុំព្រែកអញ្ចាញ​ ស្រុកមុខកុំពូល​ ខេត្តកណ្តាល​ ដោយមានការចូលរួមពី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុបចំនួន ៥៧៥ នាក់​។

ក្រោយពីបានផ្សព្វផ្សាយរួចលោកវរសេនីយ៍ទោ ពក សាង បានផ្តល់បាល់ និងលេខទូរស័ព្ទ សំរាប់ឲ្យពួកគាត់ផ្តល់ព័ត៌មានរាយការណ៍ឲ្យកម្លាំងអាវុធហត្ថ និងផ្តល់រូបភាពខិតបណ្ឌ័បិទនៅតាមថ្នាក់រៀនផងដែរ  ។