កំពង់ស្ពឺ៖ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថមូលដ្ឋានស្រុកភ្នំស្រួច និងផ្នែករដ្ឋបាលព្រៃឈើបរសេដ្ឋ ប៉ុស្តិ៍រដ្ធបាលត្រែងត្រយឹង បានធ្វើការបង្ក្រាបបទល្មើសសត្វព្រៃ នៅចំណុចគីឡូម៉ែត្រ ៨៤-៨៥ ស្ថិតក្នុងភូមិទី១ ឃុំត្រែងត្រយឹង ដែលជនសង្ស័យជាម្ចាស់ផ្ទះ ឈ្មោះ ម៉ប់ គី ភេទស្រី អាយុ ៥៦ឆ្នាំ (រត់គេចខ្លួនបាត់) ពេលសមត្ថកិច្ចតាមដេញពីក្រោយ បន្សល់ទុក ម៉ូតូ០១គ្រឿងគ្មានស្លាកលេខ និងឆែកឆេរលំនៅដ្ឋានដកហូតវត្ថុតាងមាន៖
១.សាច់ជ្រូកព្រៃចំនួន ៧,៣០ គីឡូក្រាម
២.សាច់ឈ្លូស ៩ គីឡូក្រាម
៣.ទន្សាយគល់ងាប់ ៤ក្បាល
៤.សំពោចក្រអូបងាប់ ២ក្បាល
បច្ចុប្បន្នសាច់សត្វយកមកដុតកំទេចចោលនៅ ផ្នែករដ្ឋបាលព្រៃឈើបរសេដ្ឋ ។