សៀមរាប៖ ព្រឹកថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានបើកកិច្ចប្រជុំត្រួតពិនិត្យផែនការការពារ ធានាសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងកិច្ចប្រជុំកំពូល គណៈកម្មការទន្លេមេគង្គ លើកទី៣ (ថ្ងៃទី១-៦ ខែមេសា ឆ្នាំ២០១៨)។ និងផែនការការពារធានាសន្តិសុខ សុវត្ថភាព ព្រឹត្តិការណ៍អង្គរសង្រ្កាន ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ឆ្នាំ២០១៨ (ថ្ងៃទី១០-១៨ ខែមេសា ឆ្នាំ២០១៨) ពិធីនេះក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត និងដោយមានការអញ្ជើញចូលរួម មេបញ្ជាការរង ជានាយសេនាធិការ មេបញ្ជាការរងទទួលជំនាញ សេនាធិការរង ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងស្នាក់ការសន្តិសុខ។
លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត ដឹកនាំកិច្ចប្រជុំរៀបចំផែនការការពារ ធានាសន្តិសុខ សុវត្ថិភាព
- Post author:Sery Vutha
- Post published:March 30, 2018
- Post category:បញ្ជាដឹកនាំ / បទបញ្ជា