ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរការ នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅស្នងការដ្ឋានសម្ភារៈបច្ចេកទេស(ឡុងឈិន) បានប្រារព្ធពិធីប្រកាសមុខងារ និងបំពាក់ឋានន្តរសក្កិ ជូនដល់នាយទាហាននៃកងរាជអាវុធហត្ថ។ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង មេបញ្ជាការរងទទួលជំនាញសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីសំណាក់លោកឧត្តមេសនីយ៍ ស្នងការ ស្នងការរង នាយ នាយរងការិយាល័យព្រមទាំងនាយនាយរងនៃកងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕
ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខងារ និងបំពាក់ឋានន្តរសក្កិជូននាយទាហាននៃកងរាជអាវុធហត្ថ
- Post author:Sery Vutha
- Post published:March 30, 2018
- Post category:កសាងធនធានមនុស្ស / កំណែទម្រង់