ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារស្រាវជ្រាវព័ត៌មានសន្តិសុខ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ប្រចាំត្រីមាសទី១ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានការចូលរួមពីសំណាក់នាយរងសេនាធិការ ស្នងការ ស្នងការរង នាយ នាយរងការិយាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការរង ប្រធានមន្ទីរជំនាញ កងរាជអាវុធហត្ថរាជធានី ខេត្ត។
ឧត្តមសេនីយ៍ឯក ហុង វិណុល បើកកិច្ចប្រជុំត្រួតពិនិត្យការងារស្រាវជ្រាវព័ត៌មានសន្តិសុខ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ
- Post author:Sery Vutha
- Post published:March 30, 2018
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ