អហ.មណ្ឌលគិរី៖ កម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានចុះឆែកឆេរលំនៅដ្ឋានមួយ ដោយចាប់ដកឈើប្រណីត ២៧៨ដុំ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ ។
ប្រតិបត្តិការណ៍នេះក្រោយទទួលបានបញ្ជាផ្ទាល់ពីលោកឡុង ហុកម៉េងព្រះរាជអាជ្ញអមសាលាដំបូងខេត្តមណ្ឌលគិរីបានចុះឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះសួម៉ារិទ្ធស្ថិតនៅភូមិឆ្នែងឃុំស្រែខ្ទុម ស្រុកកែវសីមា ជាលទ្ធផលរឹបអូស ឈើប្រណីត ចំនួន ២៧៨ ដុំ (ធ្នង់,បេងនិងនាងនួន)និងឃាត់ខ្លួនជនសង្ស័យ១នាក់
ឈ្មោះថាន រិទ្ធីហៅអូនភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែររស់នៅភូមិ/ឃុំខាងលើ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញបញ្ចូនកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការ៕