សៀមរាប៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ក្រុមការងារកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ឯក ញឹម សីលា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត តំណាងលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ខៀវ សាវ៉ន អតីតមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរធំ ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅលំនៅដ្ឋាន ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាបដោយបាននាំយកនូវថវិកាដែលបានមកពីការរួមសាមគ្គីរបស់មហាគ្រួសារកងរាជអាវុធហត្ថខេត្ត ទៅជួយឧបត្ថម្ភ សរុបមានចំនួន៣.០៣០.០០០រៀលផងដែរ។
