You are currently viewing លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី ទទួលជួបប្រតិភូវៀតណាម អញ្ជើញមកជូនពរដល់កម្លាំងអាវុធហត្ថខេត្តស្វាយរៀងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី ទទួលជួបប្រតិភូវៀតណាម អញ្ជើញមកជូនពរដល់កម្លាំងអាវុធហត្ថខេត្តស្វាយរៀងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ស្វាយរៀង៖ ព្រឹកថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានទទួលបដិសណ្ឋារកិច្ចប្រតិភូវៀតណាម មកពីបញ្ជាការដ្ឋានយោធាខេត្តឡុងអាង ដឹកនាំដោយលោកវរសេនីយ៍ឯក ទ្វៀន ទួនបាវ ប្រធាននយោបាយយោធាខេត្តឡុងអាង មកជូនពរកងរាជអាវុធហត្ថខេត្តស្វាយរៀងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ក្នុងពិធីនេះដែរលោកវរសេនីយ៍ឯក ទ្វៀន ទួនបាវ បានមានប្រសាសន៍ថា៖ កម្ពុជាវៀតណាមមានចំណងសាមគ្គីភាពមិត្តភាពជាយូលង់ណាស់មកហើយ ប្រទេសយើងទាំងពីរក៏ធ្លាប់បានសហការយ៉ាងល្អផងដែរ និងរក្សាបាននូវខ្សែបន្ទាត់ព្រំដែនកម្ពុជាវៀតណាម ក្រោយពីចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តការ យើងរិតតែមានចំណងសាមគ្គីភាពរឹងមាំថែទៀត។ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តក៏មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅ និងស្នឹតស្នាល ជួសមុខឱ្យនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តស្វាយរៀងទាំងអស់ សូមស្វាគមន៍ និងរីករាយបំផុតចំពោះប្រតិភូខេត្តឡុងអាង ភូមិភាគទី៧ប្រទេសវៀណាម ដែលចំណាយពេលវេលាដ៏មមារញឹក មកជូនពរដល់កម្លាំងកងរាជអាវុធហត្ថខេត្ត នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ ក៏បានជូនពរអស់លោកប្រតិភូទាំងអស់ និងក្រុមគ្រួសារប្រកបដោយសេចក្តីសុខគ្រប់ប្រការផងដែរ ។