You are currently viewing បញ្ចូនជនសង្ស័យ​២នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធ​ជួញដូរថ្នាំញៀន

បញ្ចូនជនសង្ស័យ​២នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធ​ជួញដូរថ្នាំញៀន

អហ.ខេត្តព្រះសីហនុ៖ ជនសង្ស័យ២នាក់ ពាក់ព័ន្ធការជួញដូរថ្នាំញៀន ត្រូវបាន​ អហ ខេត្តព្រះសីហនុ បញ្ចូនទៅកាន់សាលាដំបូងខេត្ត កាលពីថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ។​
ជនសង្ស័យដែលកម្លាំងជំនាញបញ្ចូនទៅកាន់សាលាដំបូងមានឈ្មោះ ១​.ឈ្មោះសំរិទ្ធ.អ៊ុកភេទប្រុសអាយុ២៧ឆ្នាំ.មុខរបររត់រ៉ឺម៉ក់កង់បី ទីលំនៅនៅភូមិព្រៃនប់១.ឃុំ និង ស្រុកព្រៃនប់.ខេត្តព្រះសីហនុ និង​ឈ្មោះតេង រតនាហៅអាជ្រូកភេទប្រុសអាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដ.ទីលំនៅភូមិព្រៃនប់៣.ឃុំនិង​ស្រុកព្រៃនប់.ខេត្តព្រះសីហនុ។
យោងតាមសេចក្តីរាយការណ៍មន្ត្រីកងរាជ​អាវុធហត្ថ​បាន​ឲ្យដឹងថា «ជនសង្ស័យទាំងពីរនេះ ត្រូវបាន អហ ឃាត់ខ្លួន​កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦នៅចំណុចភូមិចុងអូរ ឃុំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ» ។​
វត្ថុតាងដែលចាប់ដកបានមានម្សៅសថ្លា០១កញ្ចប់តូច(ជនសង្ស័យបំផ្លាញចោល) ម៉ូតូម៉ាកស្កុបពីពណ៏ស០១គ្រឿង ទូរសព្ឌ០២គ្រឿង៕
851335672_89907_7805660170564951993

851316745_72691_17515578822496312940