ព្រះវិហារ៖ ព្រឹកថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានអង្គភាពជុំវិញខេត្តបានអញ្ជើញមកសំណេះសំណាល និងសួរសុខទុក្ខកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ដែលនឹងឈានមកដល់នាពេលខាងមុខ។ នៅក្នុងពិធីនោះផងដែរក៏មានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងលោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាកាក្រុង ស្រុក នាយការិយាល័យ នាយ នាយរងអាវុធហត្ថខេត្តជាច្រើននាក់ផងដែរ។ នៅក្នុងពិធីនេះដែរឯកឧត្តម អភិបាលខេត្តបានផ្តល់ជូនអង្គភាពកងរាជអាវុធហត្ថខេត្តព្រះវិហារ នូវថវិកាចំនួន ១០.០០០.០០០រៀល, មី១៥កេស, ទឹកក្រូច១០កេស និងទឹកសុទ្ធ៥០យួរផងដែរ។
