អហ. បាត់ដំបង៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវះ ត្រូវបានអហ ខេត្តបាត់ដំបងឃាត់ខ្លួន ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ ។
យោងតាមពាក្យបណ្តឹងឈ្មោះដាំ ពៅ ភេទស្រីអាយុ ៤៥ឆ្នាំ មុខរបរមេផ្ទះ ត្រូវជាម្តាយជនរងគ្រោះឈ្មោះ ខ.ស ភេទស្រីអាយុ១៨ឆ្នាំ មុខរបរគ្មាន រស់នៅភូមិអណ្តូង ដោយដាក់ពាក្យបណ្តឹងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ ។
ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងអហ បានឃាត់ខ្លួនជនសង្ស័យឈ្មោះអ៊ុក ងួនរ័ត្នរុណ ភេទប្រុស អាយុ១៧ឆ្នាំមុខរបរ ថតរូប ទីលំនៅភូមិចម្ការឫស្សី សង្កាត់ព្រែកព្រះ
ស្ដេច ក្រុងនិងខេត្តបាត់ដំបង កាលពីវេលាម៉ោង០០និង១០នាទី រំលងអធ្រាត្រ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ ។
បើតាមសម្តីជនរងគ្រោះបានឲ្យដឹងថា ខ្លួននិងជនរងគ្រោះបានស្គាល់គ្នាកាលពីឆ្នាំ២០១៥ ហើយបានលួងលោមចាប់រំលោភនាង ពេលដែលចូលផ្ទះសំណាក់ ឈ្មោះម៉ូរ៉ា នៅភូមិអង់ អូរចារ បាត់ដំបង ដោយសន្យាថានឹងរៀប ការពេលក្រោយ ហើយបានលួងលោមរួមភេទជាច្រើនលើកទៀតរហូតដល់ថ្ងៃ៣០ខែមករា ឆ្នាំ២០១៦ទើបឪ
ពុកម្ដាយបានដឹង។
បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួននិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ៕