កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ មានករណីដួលសន្លប់នៅក្រុមហ៊ុន អេធីធី ស៊ូមេឃីង(ខេមបូឌា) ដែលជារោងចក្រផលិតស្បែកជើង មានទីតាំងស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កម្មករ-កម្មការិនីដែលដួលសន្លប់ចំនួន ៣៤ នាក់ មូលហេតុមកពីពួកគាត់ធំក្លិនកាវបណ្តាលឱ្យទន់ដៃជើងតែម្តង ។
ភ្លាមៗនោះកម្លាំងអាវុធហត្ថបានទៅដល់កន្លែងកើតហេតុ និងបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះបានទាន់ពេលវេលាផងដែរ។