ភ្នំពេញ៖ អនុវត្តន៍តាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ
មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកសាលាកងរាជអាវុធហត្ថកំបូល បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកនូវ ថវិកាជូនដល់លោកវរសេនីយ៍ទោ សយ តាំងគីម ប្រធានមន្ទីរ ហ្វឹកហ្វឺនសាលាកងរាជអាវុធហត្ថកំបូល ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅលំនៅដ្ឋានស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃច័ន្ទ ០២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ នេះ ។