You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា ទទួលជួប និងជូនពរឆ្នាំថ្មីឆ្នាំច សំរឹទ្ធិស័ក ពីអនុព័ន្ធយោធាថៃ

នាយឧត្តមសេនីយ៍ សៅ សុខា ទទួលជួប និងជូនពរឆ្នាំថ្មីឆ្នាំច សំរឹទ្ធិស័ក ពីអនុព័ន្ធយោធាថៃ

ភ្នំពេញ៖ នារសៀលថ្ងៃច័ន្ទ ០២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ លោកនាយឧត្តមសេនីយ៍ សៅ សុខា

អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក សារ៉ាយុទ្ធ ប៊ុនជឿ សេនានុព័ន្ធយោធានៃព្រះរាជាណាច្រក្រថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងប្រតិភូអមដំណើរ ចូលជួបសម្តែងការគូរសម នឹងជូនពរឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ដែលនិងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

លោក សារ៉ាយុទ្ធ ប៊ុនជឿ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកនាយឧត្តមសេនីយ៍ សៅ សុខា ដែលបានអនុញ្ញាតឱ្យរូបលោក និងប្រតិភូបានជួបសម្តែងការគួរសមនិងជូនពរឆ្នាំថ្មីឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ លោកវរសេនីយ៍ឯក បានបន្តថាក្នុងរយៈពេលលោកបំពេញបេសកកម្មនៅប្រទេសកម្ពុជា កម្លាំងកងយោធពលខេមរភូមិន្ទមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ក៏ដូចជាកម្លាំងកងរាជអាវុធហត្ថផងដែរ ។ លោកវរសេនីយ៍ បានជូនពរដល់លោកនាយឧត្តមសេនីយ៍ សៅ សុខា និងក្រុមគ្រួសារ ព្រមទាំងនាយទាហាន នាយទាហានរងនៅកងរាជអាវុធហត្ថទាំងអស់ សូមឱ្យមានសុខភាពល្អ មានសុភមង្គល សម្រេចការងារបានជោគជ័យ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិ និងសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ដែលរាជរដ្ឋាភិបាលប្រគល់ជូន។

លោកនាយឧត្តមសេនីយ៍ សៅ សុខា បានស្វាគមន៍ និងសាទរចំពោះសេនានុព័ន្ធយោធាថៃ ដែលជាស្ពានដ៏រឹងមាំ នៃចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កងទ័ពទាំងពីរកម្ពុជា-ថៃ ហើយប្រទេសយើងទាំងពីរ ប្រជាជនទាំងពីរ គឺមានវប្បធម៌ និងប្រពៃណីប្រហាក់ប្រហែលគ្នា ។ លោកនាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណ នឹងជូនពរលោកវរសេនីយ៍ឯក និងប្រតិភូ សូមឱ្យជោគជ័យក្នុងភារកិច្ចដែលរដ្ឋាភិបាលប្រគល់ជូន និងជូបប្រទះតែសុខភាពល្អ កំលាំងមាំមួន មានសុភមង្គលក្នុងក្រុមគ្រួសារ និងពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។