You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសខួបកំណើតគម្រប់ ៦៧ ឈានចូល ៦៨ ឆ្នាំ

នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសខួបកំណើតគម្រប់ ៦៧ ឈានចូល ៦៨ ឆ្នាំ

សូមបួងសួងដល់វត្ថុសក្តិសិទ្ធិ តាមជួយបីបាច់ថែរក្សា
និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ

ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបកំណើតគម្រប់ ៦៧ ឈានចូល ៦៨ ឆ្នាំ
សូម សម្តេចអគ្គមហាសេនាបតីតេជោ ទទួលបាននូវសុខភាពល្អបរិបូណ៌ ប្រាជ្ញាឈ្លាសវៃ
កម្លាំងពលំមាំមួនជន្មាយុយឺនយូរ និងសម្រេចជោគជ័យថ្មីបន្ថែមទៀតដ៏ត្រចះត្រចង់
ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់សម្តេចចំពោះប្រជាជននិងប្រទេសជាតិ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ
កែវទាំងបី និងវត្ថុសក្តិសិទ្ធិក្នុងលោកសូមប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល
វិបុលសុខជូនដល់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង
បុត្រា បុត្រី និងចៅៗជាទីស្រលាញ់សូមប្រកបតែសេចក្តីសុខចម្រើន ព្រមទាំងពុទ្ធពរបួនប្រការ
គឺអាយុ វណ្ណៈ សុខៈនិងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមគោរពជូនពរពី
នាយឧត្តមសេនីយ៍ សៅ សុខា
អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
និងលោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់។