ព្រះវិហារ៖ នៅវេលាម៉ោង១៦ និង ០០នាទីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កម្លាំងមូលដ្ឋានអហស្រុកជាំក្សាន្ត និងស្នាក់ការសន្តិសុខ បានចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់នូវសាធាតុញៀនដែលជាមុខសញាចាស់ និងតាមចំលើយសាភាពរបស់ឈ្មោះ ម៉ាត់ បូរះ ដែលកម្លាំយើងបានបង្ក្រាបកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្លូវបំបែកជាំក្សាន្តស្ថិតនៅភូមិត្រពាំងសង្គែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត បានឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ជា គឹមសុន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
កម្លាំងបានដកហូតវត្ថុតាងរួមមាន៖
១.រថយន្តចំនួន ០១គ្រឿង
២.ដាវសាម៉ូរ៉ៃចំនួន ០១ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងត្រូវបានកម្លាំងជំនាញបានកសាងសំណរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។