ស្វាយរៀង៖ ព្រឹកថ្ងៃច័ន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីបើកវគ្គបំប៉នជំនាញ និងអប់រំចិត្តសាស្រ្តដល់នាយ នាយរងកងរាជអាវុធហត្ថខេត្តស្វាយរៀងក្រោមអធិបតីភាពលោកវរសេនីយ៍ឯក តូច សាវឿន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងដោយមានការអញ្ជើញ ចូលរួមពីំសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយករិយាល័យ និងសិក្ខាកាមចូលរួម សរុបទាំអស់ចំនួន៥៧នាក់ ក្នុងឱកាសនេះដែរលោកមេបញ្ជាការរង បានមានប្រសាសន៍ណែនាំដល់សិក្ខាកាមត្រូវខិតខំរៀនសូត្រយកចំណេះដឹងទៅបម្រើការងារតាមអង្គភាពថ្វីត្បិតតែការរៀនសូត្រមានរយៈពេលខ្លីតែ ក្នុងនាមយើងជាអាវុធហត្ថត្រូវខិតខំរៀ នសូត្រដោយយកចិត្តទុកដាក់ ដើម្បីយកចំណេះដឹងទៅអនុវត្តការងារជៀសវាងមានកំហុសឆ្គងកើតឡើង និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច។
បញ្ជាការដ្ឋានកងរាជអាវុធតហ្ថខេត្តស្វាយរៀង បានបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ
- Post author:Sery Vutha
- Post published:April 4, 2018
- Post category:កសាងធនធានមនុស្ស / កំណែទម្រង់