កំពត៖ នៅវេលាម៉ោង១៥ និង ៤៧នាទីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរងការរង និងជាប្រធានមន្ទីរយុត្តិធម៌ សហការជាមួយកម្លាំងស្នាក់ការសន្តិសុខអូដីស និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ។ កម្លាំងបានចុះបង្ក្រាបករណីប្រើប្រាស់គ្រឿងញឿននៅចំណុច ភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់៖
១.ឈ្មោះ ភឿក វារី ភេទស្រី អាយុ ៤៨ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៏ ស្រុកឈូក ខេត្តកំពត។
២.ឈ្មោះ ស៊ុំ វ៉ាន់ហន ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរកសិករ រស់នៅភូមិតេជោអង្កាញ់ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។
៣.ឈ្មោះ នាក់ សុភី ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ក្បាលដំរីលើ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។
៤.ឈ្មោះ ឈួន ថុល ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបាញ់ថ្នាំឡាន រស់នៅភូមិក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។
៥.ឈ្មោះ ផាង បូ ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្បាលដំរីលើ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។
កម្លាំងបានចាប់យកវត្ថុតាងរួមមាន៖
-គ្រឿងញៀនចំនួន ០១ កញ្ចប់តូច សម្ភារៈសម្រាប់សេព និងវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី។