រតនគិរី៖ ព្រឹកថ្ងៃច័ន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ ថាវ យ៉េន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តរតនគិរី តំណាងលោកឧត្តមសេនីយ៍ គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបិតវគ្គបំប៉នជំនាញកងរាជអាវុធហត្ថប្រចាំឆមាសទី១ ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក និងប្រធានស្នាក់ការសន្តិសុខ ។ លោកឧត្តមសេនីយ៍មេបញ្ជាការរង បានប្រគល់នៅលិខិតសរសើរបស់អង្គភាព ជូនដល់សិក្ខាកាមដែលខិតខំយកចិត្តទុកដាក់ក្នុងការរៀនសូត្ររយៈពេល ៣០ថ្ងៃកន្លងមក សូមបញ្ជាក់ផងដែរចំពោះមេរៀនបានលើកយកមកបង្រៀនមានបីមុខវិជ្ជាលំហាត់របៀប បទវិន័យទូទៅរបស់កងយោធពលខរមរភូមិន្ទ និងការថែរក្សាអាវុធគ្រាប់ជាដើម ។
