អហផទ៖ ឯកឧត្តម ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកអំណោយជូនដល់ ឧត្តមសេនីយ៍ទោ ដួង សារិន ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦ ។
ក្នុងការចុះសួរសុខដែលដឹកនាំដោយ ឯកឧត្តម ហុង វិណុល មានការអមដំណើរដោយ ឧត្តមសេនីយ៍ ភួង ស៊ីភិន ឧត្តមសេនីយ៍ ង៉ុយ ហាក់ នាយរងសេនាធិការដ្ឋាន លើផ្ទៃប្រទេស លោក គា ធា លោក ខឹម ពេជ្រ លោក ចាន់ សុខឿន និងមន្ត្រីកងរាជអាវុធហត្ថមួយចំនួនទៀត ដោយនាំយកគឿងឧបភោគ បរិភោគមួយចំនួនមានជូនលោក ឧត្តមសេនីយ៍ទោ ដួង សារិន ដែលកំពុងមានជំងឺ ទឹកនោមផ្អែម លើសឈាម និងស្រវាំងភ្នែក ។
អំណោយដែល ឯកឧត្តម ហុង វិណុលមេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងរួមដណើរឯកឧត្តម មន្ត្រីកងរាជអាវុធហត្ថ យកទៅជូននេះ មាន អង្ករ១០០ គីឡូក្រាម ទឹកដោះគោឆៅ ៩២កំប៉ុង ទឹកត្រី១២ដប ទឹកស៊ីអ៊ីវ ១២ដប ស្ករស ២គីឡូក្រាម ប៊ីចេង១គីឡូក្រាម ប៉ៅអ៊ីប៉ារ៉ា និងថវិការ ៥លានរៀល ឧបត្ថម្ភដោយ លោក ចាន់ ដារ៉ា ហៅម៉េង ។
ឯកឧត្តម ហុង វិណុល ក៏បានផ្តាំផ្តើរឲ្យ ឧត្តមសេនីយ៍ទោ ដួង សារិន យកចិត្តទុកដាក់ព្យាបាលសុខភាព ឲ្យជាសះស្បើយ ដើម្បីបន្តដំណើរ ធ្វើការបម្រើជាតិរួមគ្នា៕
