ព្រះវិហារ៖ នៅវេលាម៉ោង ១២និង ៥០នាទីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិឈើទៀលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត និងស្នាក់ការសន្តិសុខ បានចុះបង្រ្កាបករណីរក្សាទុក ឬជួញដូរនូវសារធាតុញៀន ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចេង ដានី ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំខាងលើ។
វត្ថុតាងដកហូតរួមមាន៖
១.ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន ១៧កញ្ចប់ ទម្ងន់ ៥០,៧១ក្រាម
២.ទូរស័ព្ទចំនួន ០២គ្រឿង
៣.សម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត ។