You are currently viewing ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនពាក់ព័ន្ធនិងករណីហឹង្សាដោយចេតនា

ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនពាក់ព័ន្ធនិងករណីហឹង្សាដោយចេតនា

កំពង់ឆ្នាំង៖ នៅវេលាម៉ោងប្រមាណ ១៨ និង ៣០នាទី​ល្ងាចថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា​ នព្វស័ក​ ព​.ស​.២៥៦១​ ត្រូវ​នឹងថ្ងែទី០៣ ខែមេសា ឆ្នាំ២០១៨ នៅចំនុចភូមិកែវឡាត ឃុំពន្លៃ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំងមានករណីហឹង្សារដោយចេតនាមួយកើតមានឡើង ។ បង្ករឡើងដោយជនសង្ស័យឈ្មោះ ខេង ណៃហៀង ភេទប្រុសអាយុ ២៧ឆ្នាំ រស់ភូមិជើងខ្នារ ឃុំពន្លៃ ស្រុកបរិបូណ៍ បានកាប់ទៅលើជនរងគ្រោះឈ្មោះ រិន ពុធ្ធារឹទ្ធ ភេទស្រី អាយុ ៣៧ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ ដោយកាប់ចំនួន០១កាំបិតបុ័ងតោចំដើមដៃខាងឆ្វេងបណ្ដាលឱ្យមានរបួសធ្ងន់។ ក្រោយកើតហេតុកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ និងដកហូតវត្ថុតាងរួមមាន៖

១.ម៉ូតូចំនួន ០១គ្រឿង

២.កាំបិតបុ័ងតោចំនួន០១

៣.ប្រាក់ដុល្លាចំនួន ៨០០ដុល្លារ

៤.ប្រាក់រៀលចំនួន ២៧០.០០០រៀល

បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ចូនមកកាន់មន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ចំណែកឯជនសង្ស័យត្រូវបានកំលាំងជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ។