You are currently viewing ជនសង្ស័យករណីគ្រឿងញៀនចំនួន ០៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថ ខេត្តបាត់ដំបងបង្ក្រាប

ជនសង្ស័យករណីគ្រឿងញៀនចំនួន ០៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថ ខេត្តបាត់ដំបងបង្ក្រាប

បាត់ដំបង៖ អនុវត្តយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រេទស អំពីភារៈកិច្ចជាប្រចាំគឺបង្ការ បង្រ្កាប និងសង្រ្គោះ ពិសេសយកចិត្តទុកដាក់លើបញ្ហាភូមិ/ឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋ។ ជាក់ស្តែងស្ថិតក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបាត់ដំបង នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ កម្លាំងការិយាល័យជំនាញបានធ្វើការបង្ក្រាបការជួញដូរគ្រឿងញៀន នៅភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់៖

១-ឈ្មោះ ប៊ុយ ពិសី ភេទស្រី អាយុ ៣១ ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រែកមហាទេព សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង។

២-ឈ្មោះ នឿន ប៊ុនធឿន ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រែកមហាទេព សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង

៣-ឈ្មោះ នឿន ចាន់រ៉ា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរមិនពិប្រាកដ ទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុង បាត់ដំបង។

កម្លាំងបានដកហូតវត្ថុតាងរួមមាន៖

១-គ្រឿងញៀនម៉ាទឹកកក ០២ កញ្ចប់ ទម្ងន់ ១,៥៧ ក្រាម

២-ជញ្ជីងថ្លឹងគ្រឿងញៀន ០១ គ្រឿង

៣-ទូរស័ព្ទ ០៥ គ្រឿង

៤-ម៉ូតូ ០១ គ្រឿង

ជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញ កងរាជអាវុធហត្ថខេត្តកសាងសំណុំរឿង បញ្ចូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធី ។