ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រារព្ធពិធីប្រកាសផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិជូនដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ។ ពិធីនេះក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងទទួលផែននគរបាលយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេសតំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការចូលរួមពីសំណាក់លោកឧត្តមេសនីយ៍ ស្នងការ ស្នងការរង នាយ នាយរងការិយាល័យចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំង នាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។ សូមបញ្ជាក់ផងដែរថា ការប្រកាសមុខងារ និងតម្លើងឋានន្តរសក្តិជូនដល់នាយទាហាន នាយទានរងនៃកងរាជអាវុធហត្ថដែលមានថ្នាក់នាយចំណង់ អនុសេនីយ៍ត្រី អនុសេនីយ៍ទោ និងអនុសេនីយ៍ឯក ដែលចំនួនសរុប ១៤នាក់ និងប្រកាសផ្លាស់ប្តូរមុខងារមានចំនួន ២៦នាក់ផងដែរ ៕
ពិធីប្រកាសផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិជូននាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ
- Post author:Sery Vutha
- Post published:April 5, 2018
- Post category:បញ្ជាដឹកនាំ / សេចក្តីសម្រេច