You are currently viewing ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខងារ និងបំពាក់ឋានន្តរសក្តិជូននាយទាហាននៃកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខងារ និងបំពាក់ឋានន្តរសក្តិជូននាយទាហាននៃកងរាជអាវុធហត្ថ

ពោធិ៍សាត់៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានរៀបចំពិធីប្រកាសមុខងារ និងបំពាក់ឋានន្តរសក្តិជូននាយទាហាននៃកងរាជអាវុធហត្ថ ពិធីនេះក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក និងនាយ នាយរងកងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត៕