ស្វាយរៀង៖ រសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីបិទវគ្គបំប៉នជំនាញកងរាជអាវុធហត្ថ និងអប់រំចិត្តសាស្រ្តដល់នាយ នាយរងកងរាជអាវុធហត្ថខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកវរសេនីយ៍ឯក តូច សាវឿន មេបញ្ជាការរង តណាងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយករិយាល័យ និងសិក្ខាកាមចូលរួម សរុបចំនួន៥៤នាក់ ក្នុងឱកាសនេះដែរលោកមេបញ្ជាការរង គណៈអធិបតីបានមានប្រសាសន៍ណែនាំដល់សិក្ខាកាម ក្រោយពីទទូលការរៀនសូត្ររួច ត្រូវយកចំណេះដឹងទៅបំរើការងារតាមអង្គភាពឱ្យមានប្រសិទ្ធិភាពខ្ពស់ យកអស់កម្លាំងកាយចិត្ត អនុវត្តតួនាទីភារកិច្ច ថ្វីត្បិតតែការរៀនសូត្រមានរយៈពេលខ្លីតែ ក្នុងនាមយើងជាអាវុធហត្ថត្រូវខិតខំព្យាយាមដោយយកចិត្តទុកដាក់ និងអនុវត្តការងារកុំឱ្យមានកំហុស ពិសេសគោរពនូវវិន័យរបស់អាវុធហត្ថ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច។
លោកវរសេនីយ៍ឯក តូច សាវឿន អញ្ជើញបិទវគ្គបំប៉នជំនាញកងរាជអាវុធហត្ថ និងអប់រំចិត្តសាស្រ្ត
- Post author:Sery Vutha
- Post published:April 5, 2018
- Post category:កសាងធនធានមនុស្ស / កំណែទម្រង់