អហ.បាត់ដំបង៖ ជនសង្ស័យ ០១ នាក់ ឈ្មោះ រី ស្រីដំ ភេទស្រី អាយុ ២២ ឆ្នាំ មុខរបរ គណនេយ្យ ក្រុមហ៊ុនស្រាបៀរ Tiger សាខាខេត្តបាត់ដំបង ទីលំ នៅក្រុមទី០៥ ភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បានធ្វើ សកម្មភាពយកលុយ
ទៅប្រើប្រាស់ អស់ ប្រាក់ចំនួន១៤.៩៧៥ ដុល្លា របស់ជន រងគ្រោះឈ្មោះ រ៉េត ភីរម្យ ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរ ប្រធានរដ្ឋបាល និងជាតំណាងក្រុមហ៊ុនស្រា បៀរ Tiger ប្រចាំខេត្តបាត់ ដំបង មានទីលំនៅក្រុមទី ២០ ភូមិអន្លង់វិល ឃុំអន្លង់ វិល ស្រុកសង្កែ ខេត្តបាត់ ដំបង។
ជនសង្ស័យខាងលើត្រូវបាន អហឃាត់ខ្លួននៅវេលាម៉ោង១៩និង០០នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ នៅត្រង់ចំណុចភូមិ កំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបងពីបទរំលោភលើទំនុកចិត្ត បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធី ៕