You are currently viewing លោកឧត្តមសេនីយ៍ត្រី ថាវ​ យ៉េន អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូរយោធាយោធភូមិភាគ៥នៃកងទ័ពប្រជាជនវៀតណាម

លោកឧត្តមសេនីយ៍ត្រី ថាវ​ យ៉េន អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូរយោធាយោធភូមិភាគ៥នៃកងទ័ពប្រជាជនវៀតណាម

រតនគិរី៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី ថាវ​ យ៉េន មេបញ្ជាការស្តីទី និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តរតនគិរី អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូរយោធាយោធភូមិភាគ៥នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ដង គាវ មេបញ្ជាការរងយោធភូមិភាគ៥ នៃកងទព័ប្រជាជនវៀតណាម បានអញ្ជើញចុះមកសាកសួរសុខទុក្ខ ដល់នាយទាហា នាយទាហានរងនៃកងរាជអាវុធហត្ថ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ដែលនឹងមកដល់នាពេលខាងមុខនេះ បន្ទាប់មកលោកឧត្តមសេនីយ៍នៃកងទ័ពប្រជាជនវៀតណាម ក៏បានប្រគល់នៅវត្ថុអនុស្សាវរីយ៍ ជូនគ្នាទៅវិញទៅមកដើម្បីរឹតចំណងសាមគ្គីគ្នារវាងកងទ័ពប្រជាជនវៀតណាមនិងកងរាជអាវុធហត្ថខេត្តរតនគិរី  ៕