You are currently viewing អាវុធហត្ថស្រុកមង្គលបូរីឃាត់ខ្លួនយុវជនបាន៤នាក់

អាវុធហត្ថស្រុកមង្គលបូរីឃាត់ខ្លួនយុវជនបាន៤នាក់

អហ​.បន្ទាយមានជ័យ៖ ក្រោយពីបានទទួលព័ត៍មានពីប្រជាពលរដ្ឋថា មានយុវជនមួយក្រុមមានគ្នា៤នាក់ផឹកស៊ីស្រវឹងស្រែកឡូឡារំខានដល់នាក់ជិតខាង ទើបកម្លាំងកងរាជអាវុធហត្ថចំនួន៤នាក់ដឹកនាំដោយលោកអនុសេនីយ៍ឯក ងួន ភិរម្យ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរីចុះធ្វើប្រតិបត្តិការឃាត់ខ្លួនយកមកមូលដ្ឋានកងរាជអាវុធស្រុកដើម្បីធ្វើការសាកសួរ កាលពីវេលាម៉ោង១១និង១០នាទី ថ្ងៃទី៨ ខែគុម្ភះ ឆ្នាំ២០១៦ នៅចំណុច ភូមិជំទាវ ឃុំឫស្សីក្រោក ស្រុមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្រោយពីធ្វើការសាកសួរ យុវជនទាំង៤នាក់បានឆ្លើយសារភាពថា ពួកគេបាននាំគ្នាផឹកស្រវឹងស្រែកឡូឡាពិតប្រាកដមែន។ យុវជនទាំង៤នាក់ត្រូវបានអាវុធហត្ថស្រុកបញ្ជូនមកអាវុធហត្ថខេត្ត។ យុវជនទាំង៤នាក់ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្តធ្វើកោសលវិច្ច័យលើទឹកនោម រកឃើញសារធាតុញៀនលើយុវជនទាំង៤នាក់ជាលទ្ធផលវិជ្ជមាន។ លោកអនុសេនីយ៍ទោ អ៊ិន បារាំង នាយការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀនបានអោយដឹងថា យុវជនទាំង៤នាក់មានឈ្មោះ ១/ម៉ិញ សុផាណា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិត្រាង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
២/ឈ្មោះ សូរ ឆៃនុន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិគោកទន្លាប់ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
៣/ឈ្មោះ ផល សុផាត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិសំរោងពេន ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
៤/ឈ្មោះ ជា វ៉ាន់ហេង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិខ្ទុមរាយ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្ន សមត្ថកិច្ចអាវុធហត្ថកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕
851334074_95103_12761305788839827918