អហ.ស្ទឹងត្រែង៖ ករណីរំលោភសេពសន្ថវៈបូក កើតឡើងនៅចំណុចត្រពាំវស្វាយភូមិញ៉ាងស៊ុំ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងកាលនៅ ពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ម៉ោង១៩និង២០នាទី ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ។
ជនសង្ស័យទាំងពីរនេះបានធ្វើការរំលោភបូកទៅលើនារីរងគ្រោះឈ្មោះ ម៉ៅ ស្រីមុត អាយុ១៦ ជនជាតិខ្មែរ មុខរបរអ្នករត់តុហាងគោដុតសប្បាយមែនភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ។
ជនសង្ស័យដែលធ្វើការរំលោភបូកមានឈ្មោះ ធិ តក់ ភេទប្រុស អាយុ២៥ ជនជាតិខ្មែរ មុខរបរធ្វើស្រែ ផ្ទះនៅភូមិស្រែឬស្សី ឃុំស្រែសំបូរ ស្រុកសៀមប៉ាង (ត្រូវបានចាប់ខ្លួន) និង ឈ្មោះផុន រី ភេទប្រុស អាយុ២៣ ជនជាតិខ្មែរ មុខរបរធ្វើស្រែ ផ្ទះនៅភូមិញ៉ាងស៊ុំ(រត់គេចខ្លួន) ។
ជនសង្ស័យដែលរត់គេចខ្លួន កម្លាំងមានសមត្ថកិច្ចកំពុងតាមចាប់ខ្លួន ចំណែកបក្ខពួកដែលចាប់ខ្លួនបានកំពុងកសាងសំណុំរឿងបញ្ចូនៅកាន់តុលាការ៕