ព្រៃវែង៖ អនុវត្តយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រេទស អំពីភារកិច្ចជាប្រចាំគឺបង្ការ បង្រ្កាប និងសង្រ្គោះ ពិសេសយកចិត្តទុកដាក់លើបញ្ហាភូមិ/ឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋ។ ជាក់ស្តែងស្ថិតក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រៃវែង នៅវេលាម៉ោង១៦ និង៣០ នាទីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ កម្លាំងមន្ទីយុត្តិធម៌កងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៍ បានធ្វើការបង្ក្រាបការជួញដូរគ្រឿងញៀនចំណុចភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ាន់ ពេជ្រ ភេទប្រុស អាយុ ៣៥ឆ្នាំរស់នៅភូមិឃុំខាងលើ។
កម្លាំងបានដកហូតវត្ថុតាងរួមមាន៖
១.ម្សៅកក្រាមពណ៌សចំនួន ១០កញ្ចប់តូច ទម្ងន់ ១.៦៣ក្រាមទាំង
២.ទូរស័ព្ទចំនួន ០១គ្រឿង
៣.ម៉ូតូចំនួន ០១គ្រឿង
ជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញ កងរាជអាវុធហត្ថខេត្តកសាងសំណុំរឿង បញ្ចូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធី ។