ព្រៃវែង ៖ ព្រឹកថ្ងៃសុក្រ៦ រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានទទួលបដិសណ្ឋារកិច្ចប្រតិភូវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក ហាង ឌិនជុង ប្រធាននយោបាយយោធាខេត្តតៃនិញ មកជូនពរកងរាជអាវុធហត្ថខេត្តព្រៃវែង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ក្នុងពិធីនេះដែរលោកវរសេនីយ៍ឯក ហាង ឌិនជុង បានមានប្រសាសន៍ថា ៖ កម្ពុជាវៀតណាមមានចំណងសាមគ្គីភាពមិត្តភាពជាយូលង់ណាស់មកហើយ ប្រទេសយើងទាំងពីរក៏ធ្លាប់បានសហការយ៉ាងល្អផងដែរ និងរក្សាបាននូវខ្សែបន្ទាត់ព្រំដែនកម្ពុជាវៀតណាម ក្រោយពីចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តការ យើងរិតតែមានចំណងសាមគ្គីភាពរឹងមាំថែទៀត។ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក៏មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅ និងស្នឹតស្នាល ជួសមុខឱ្យនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តព្រៃវែងទាំងអស់សូមស្វាគមន៍ និងរីករាយបំផុតចំពោះប្រតិខេត្តឡុងអាន ដែលចំណាយពេលវេលាដ៏មមារញឹក មកជូនពរដល់កម្លាំងកងរាជអាវុធហត្ថខេត្ត នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ ក៏បានជូនពរអស់លោកប្រតិភូទាំងអស់ និងក្រុមគ្រួសារប្រកបដោយសេចក្តីសុខគ្រប់ប្រការផងដែរ ។