You are currently viewing លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី​ ទទួលស្វាគមន៍គណៈប្រតិភូយោធភូមិភាគ៥ កងទ័ពប្រជាជនវៀតណាម

លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី​ ទទួលស្វាគមន៍គណៈប្រតិភូយោធភូមិភាគ៥ កងទ័ពប្រជាជនវៀតណាម

ស្ទឹងត្រែង ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង​ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី​ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានទទួលស្វាគមន៍គណៈប្រតិភូយោធភូមិភាគ៥ កងទ័ពប្រជាជនវៀតណាមដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ដង គាវ មេបញ្ជាការរងយោធភូមិភាគ៥ បានអញ្ជើញចុះមកជូនពរនិងសួរសុខទុក ដល់អង្គភាពកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ដែលនឹងមកដល់ក្នុងពេលឆាប់ៗ ខាងមុខនេះ។