អហ.ព្រះសីហនុ៖ ជនសង្ស័យម្នាក់ដែលរំលោភទៅលើកុមារី ត្រូវបាន អហ ខេត្តព្រះសីហនុ ឃាត់ខ្លួនណកាលពីវេលាម៉ោង០៩និង០០នាទី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦ ។
ជនសង្ស័យដែលកម្លាំងមានសមត្ថកិច្ចឃាត់ខ្លួន នៅចំណុច ក្រុម១៧ ភូមិ០៤ សង្កាត់០៤ ក្រុង និងខេត្តព្រះសីហនុ មានឈ្មោះ ព្រំ តាវ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។
យោងតាមមន្ត្រីកងរាជអាវុធហត្ថប្រចាំខេត្តព្រះសីហនុ បានរាយការណ៍ឲ្យដឹងថា «ជនសង្ស័យខាងលើនេះបានធ្វើសកម្មភាពរំលោភសេពសន្ធវះ ទៅលើក្មេងស្រី ឈ្មោះ អ ខ អាយុ០៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅក្រុង និងខេត្តព្រះសីហនុ កាលពីថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៦ វេលាម៉ោងប្រហែល១៣ និង៣០នាទីខណះពេលដែលក្មេងស្រីដេកនៅលើផ្ទះម្នាក់ឯង» ។
បច្ចុប្បន្នកម្លាំងជំនាញ បានកសាងសំណុំរឿង បញ្ចូនជនសង្ស័យខាងលើ ចាត់ការតាមនីតិវិធី៕