You are currently viewing ឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញជាអធិបតីប្រកាសមុខងារ និងបំពាក់ឋានន្តរសក្តិជូននាយទាហាននៃកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញជាអធិបតីប្រកាសមុខងារ និងបំពាក់ឋានន្តរសក្តិជូននាយទាហាននៃកងរាជអាវុធហត្ថ

កំពង់ស្ពឺ៖ ព្រឹកថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រកាសមុខងារ និងបំពាក់ឋានន្តរសក្តិជូននាយទាហាននៃកងរាជអាវុធហត្ថ ពិធីនេះក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក និងនាយ នាយរងកងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត៕