ភ្នំពេញ៖ រសៀលថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរការ នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រារព្ធពិធីប្រកាសផ្លាស់ប្តូរមុខងារនិងបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងទទួលជំនាញ ស្រាវជ្រាវព័ត៌មានសន្តិសុខកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីសំណាក់លោកឧត្តមេសនីយ៍ នាយរងសេនាធិការដ្ឋាន ស្នងការរង នាយ នាយរងការិយាល័យចំណុះសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕