You are currently viewing នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន ១១៤ រូបត្រូវបានប្រកាសមុខងារ និងដំឡើងឋានន្តរសក្តិ

នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន ១១៤ រូបត្រូវបានប្រកាសមុខងារ និងដំឡើងឋានន្តរសក្តិ

កំពង់ធំ៖ នៅព្រឹកថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃ០៦ ខែមេសា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ បានប្រារព្ធពីធីប្រកាសមុខងារនិងបំពាក់ឋានន្តរសក្តិ ជូននាយទាហា​ន នាយទាហានរងនៃកងរាជអាវុធហត្ថ ពិធីនេះប្រព្រិត្តិទៅក្រោមអធិបតីលោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការចូលរួម លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ នាយទាហាន នាយទាហានរងដែលត្រូវប្រកាសមុខងារ និងដំឡើងឋានន្តរសក្តិចំនួន ១១៤ រូប ។

លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានមានប្រសាស៍ថា កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំមានកិត្តិយសត្រូវបានរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានសម្រេចដំឡើងឋានន្តរស័ក្តិ និងតួនាទីទៅតាមស្នាដៃ រួមទាំងការអនុវត្តរបស់បុគ្គលម្នាក់ៗឲ្យសាកសមជាអ្នកការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋផងដែរ ។

លោកមេបញ្ជាការបានបន្តថា ជាថ្មីសុំក្រើនរំលឹកដល់នាយទាហាន នាយទាហានរងទាំងអស់ដែលបានបំពាក់ឋានន្តរស័ក្តិនាថ្ងៃនេះត្រូវបន្តយកចិត្តទុកដាក់ រាល់កិច្ចការដែលថ្នាក់លើបានដាក់ជូន បន្តការថែរក្សាសន្តិសុខ ពង្រឹងការអនុវត្តច្បាប់ដើម្បីផ្តល់ទំនុកចិត្តឲ្យប្រជាពលរដ្ឋស្របតាមពាក្យមួយឃ្លា (នៅឲ្យប្រជាពលរដ្ឋស្រឡាញ់ ចេញឲ្យប្រជាពលរដ្ឋនឹករលឹក) ជាពិសេសជាងនេះត្រូវការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររដ្ឋធម្មនុញ និងរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំបំផុត ។ ស្របជាមួយគ្នានោះដែរលោកមេបញ្ជាការបានលើកយកអនុសាសន៍របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ន មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវនាំគ្នាអប់រំ បងប្អូនប្រជាពលរដ្ឋចំពោះបញ្ហាគ្រឿងញៀន ហើយក្រុមគ្រួសាររបស់យើងជាកងកម្លាំង ខ្លួនយើងផ្ទាល់ដាច់ខាតកុំពាក់ព័ន្ធនិងគ្រឿងញៀន ចំពោះយើងជាកងកម្លាំងអាចប្រឈមមុខនិងការដកតំណែងតែម្តង ។ រួមគ្នាការពារធនធានធម្មជាតិ ការពារព្រៃឈើ ក្នុងនោះត្រូវតែបង្ក្រាបដាច់ខាត ចំពោះក្រុមឈ្មួញដែលកំពុងដឹកជញ្ជូននាំចេញទៅបរទេស ពីព្រោះថារាជរដ្ឋភិបាលក្នុងពេលនេះមិនអនុញ្ញាតិច្បាប់ឲ្យមានការនាំចេញឈើឡើយ ។